(ភ្នំពេញ)​៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ​សហការ​ជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីចុះត្រួតពិនិតទំនិញនៅផ្សាដើមគរនឹងតាមផ្ទះលក់ទំនិញ​ ផ្សារទំនើប ហាងលក់ទំនិញ​ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។​

 ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែ​ ធ្នូ​ ឆ្នាំ២០១៦​ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបាន​ ដឹកនាំមន្ត្រីជំនាញ​សហការ​ជាមួយ​​អាជ្ញាធរខណ្ឌទួលគោកនឹងមន្ត្រីពាក់ព័ន្ធ​ ចុះពិនិត្យទំនិញក្នុងផ្សារដើមគរ​។​

មន្ត្រីសាខាកាំកុងត្រូលបបានឲ្យដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ​ក្លែងបន្លំលើកស្លាកសញ្ញា​ដែលជនខិលខូច​​មួយចំនួន​បានលួច​​ បញ្ចេញទំនិញ​មកលក់លើទីផ្សារ​ និងពង្រឹងការយល់ដឹង​ អំពីបញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​ដល់បងប្អូនអាជីវករនិង​ អ្នកប្រើប្រាស់។​​

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា​ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើ​​សរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិត​ប្រហុក​ ប្រអក​ នឹង​ សាច់គោ ប្រហិតសាច់ជ្រូក លតឆា  គ្រឿងសមុទ្រដូចជា មឹក​ស្រស់​​ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើ​​ផលិតផលម្ហូបអាហារ។​

លោក​បន្តថា​ បច្ចុប្បន្ននេះខាងកាំកុងត្រូលបានត្រៀមសម្ភារគ្រប់ប្រភេទ​ដើម្បីពិនិត្យទំនិញផ្សេង​ៗស្វែករកជាតិគីមីដែលអាចបំផ្លាញអាយុជីវិត​របស់​​​បងប្អូនប្រជាពលរដ្ឋ​ ជាមានរថយន្តដឹកសម្ភារពិសោធន៍មកដល់ទីតាំងដែលក្រុមការងារចុះពិនិត្យតែម្តង​​ ដើម្បីងាយស្រួលឆាប់ដឹងពីទំនិញ​ណាដែល​​ខូចគុណភាពនឹងមានជាតិគីមី​ គឺមានវិធានការភ្លាមៗ។​​ក្រោយការពិនិត្យក្រុមការងារ​លោកបានដកហូត​​ មីសសៃចំនួន៦គីឡូក្រាម​​​​ នឹង​ ​គល់ស្លឹកគ្រៃ​​ ៥គីឡូក្រាម​​​ ដោយពិនិត្យឃើញមានលាយជាតីគីមី​ ។​​​

លោកអនុប្រធានក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាពអោយ​បានច្បាស់​ចាំទិញយក​មកលក់បន្តជូន​បងប្អូនប្រជាពលរដ្ឋ​យើងប្រើប្រាស់​​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់​សុខភាព​ដោយសារមាន​ជាតិគីមី​នៅក្នុងទំនិញ៕​​