(ភ្នំពេញ)៖ ដើម្បីអបអរសាទរ និងចូលរួមសប្បាយ រីករាយទាំងអស់គ្នា ក្នុងឱកាសបុណ្យសកលខាងមុខនេះ Cloud9 Skybar នឹងរៀបចំកម្មវិធីជប់លៀង COUNT DOWN ក្នុងថ្ងៃឆ្លងឆ្នាំសកលទី៣១ ខែធ្នូ ឆ្នាំ២០១៦​ ចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង០០៖៣០។

កម្មវិធីឆ្លងឆ្នាំដ៏អធឹកអធមនេះ មានការចូលរួមពី DJ SHAMAN និង ការសំដែងចំរៀងផ្ទាល់ពីកញ្ញា LINDEE ថែមទាំងមានកម្មវិធី កំសាន្តសប្បាយៗ ដូចជា ការចូលរួមលេងល្បែងកំសាន្ត រាំលេងតាមចង្វាក់ភ្លេងពិរោះៗ និង មានការចាប់ឆ្នោតផ្សង សំណាងជាច្រើនមុខទៀត។ អ្វីដែលពិសេស ជាងនេះទៅទៀត Cloud9 Skybar ក៏មានរៀបចំអាហារBUFFET ដែលមានច្រើនជម្រើស ច្រើនរសជាតិ ទៅតាមបែបអាស៊ី អ៊ឺរ៉ុបនិង BBQ គ្រឿងសមុទ្រ ដែលស្រស់ៗផងដែរ។

តម្លៃសំបុត្រពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ត្រឹមតែ៤៤ដុល្លារ ប៉ុណ្ណោះលោកនឹងទទូលបាន Tiger Beer មួយដបដោយឥតគិតថ្លៃ (តំលៃសំបុត្រពេញ ថ្ងៃទី៣១ ខែធ្នូ គឺ៤៩ដុល្លារសម្រាប់មួយនាក់)។

ទិញស្រាបៀរ Tiger ចំនូន៣ដប និង ទទូលបាន១ដប Free ថែមទៀតផងពេញមួយ ល្ងាចតែម្តងមួយឆ្នាំមានតែម្តង តោះចូលរួមសប្បាយឲ្យអស់ដៃ សំបុត្រអាចទិញ បានពីថ្ងៃនេះតទៅ សម្រាប់ព័ត៌មាន បន្ថែមសូមទំនាក់ទំនងមកទូរស័្ទលេខ +855 85 333 672 / + 855 17 699 902