(ភ្នំពេញ)៖ តារាសម្តែងភេទទី៣ នាង ប៉ុបពី ដ៏ល្បីនៅកម្ពុជា បានបើករថយន្ដជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់មួយចំនួន ខណៈរថយន្ដដាច់កង់ខាងមុខ ទៅមុខលែងរួច។

ភ្នាក់ងារ Fresh News បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣៖២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រថយន្ដដែលប៉ុបពីជិះម៉ាក Camry បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5841 ដែលបើកបរដោយនាង ប៉ុបពី ផ្ទាល់៕