(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល​ របស់អគ្គស្នងការ​នគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១២ករណី ឃាត់ខ្លួនមុខសញា​ជួញដូរ១៤នាក់ និង មុខសញ្ញាប្រើប្រាស់៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៧ក្រាម  និង៣៨កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្ត​កណ្ដាល​ បង្ក្រាប១​​ករណី​ឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប២ករណីឃាត់​ខ្លួន​៧នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប២ករណីឃាត់ខ្លួន២នាក់​និងនគរបាល​​​ខេត្តកំពត​​​ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់៕​​​