(ភ្នំពេញ)៖ ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM ដែលមានប៉ែលចំនួន២គូ (Double Fork) ត្រូវបាននាំចូលមកប្រទេសកម្ពុជាដំបូង សម្រាប់បំពេញតម្រូវការ ក្នុងការលើកដាក់ទំនិញធ្ងន់ៗ ក្នុងឃ្លាំងដោយមានប្រសិទ្ធភាពបំពេញ ការងារធ្វេរដង បើធៀបជាមួយម៉ាស៊ីន លើកដាក់ទំនិញដទៃទៀត។

ប្រភេទម៉ាស៊ីន TCM ប៉ែល ២គូ (Double Fork) នេះ អាចលើកទំនិញបានច្រើន និងបំពេញការងារបានរហ័ស។ ដូច្នេះហើយ ម៉ាស៊ីនប្រភេទនេះក្លាយជា ជម្រើសដ៏ពេញនិយម សម្រាប់អ្នកជំនួញដោយសារ តែយើងអាចកាត់ បន្ថយការចំណាយទៅលើកម្មករ លំហែរទាំ និងការជួសជុល ថែមទាំចំណេញពេលវេលា និងពន្លឿនសង្វាក់ផលិតកម្ម ឲ្យកាន់តែរហ័ស។

ក្រុមហ៊ុន Khmer Brewery Limited គឺជាក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដំបូងគេបង្អស់ ដែលបានទិញប្រភេទម៉ាស៊ីននេះ សម្រាប់បំពេញប្រតិបត្តិការ ក្នុងរោងចក្រ និងឃ្លាំងទំនិញរបស់ខ្លួនផងដែរ។

គួរបញ្ចាក់ផងដែរថា ម៉ាស៊ីនលើដាក់ទំនិញម៉ាក TCM ជាម៉ាស៊ីនលើកដាក់ ទំនិញឈានមុនគេ ដែលជាផលិតផលពីប្រទេស ជប៉ុន ហើយសព្វថ្ងៃនេះ ម៉ាស៊ីនលើកដាក់ទំនិញ TCM ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia។

ពត៍មានសម្រាប់ទំនាក់ទំនងបន្ថែម៖ #13 ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ 017 555 160 / 017 222 871
Video: https://www.youtube.com/watch?v=aAUi9AIu_vM