(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ Soccer League 2016 ចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ នាពុហកីឡដ្ឋានជាតិអូឡាំពិក។

ពិធីបើកការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត Soccer League និងលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជន ខេត្តព្រៃវែង និងជាអនុប្រធានប្រតិបត្តិរៀបចំប្រកួតបាល់ទាត់ Soccer League 2016 ព្រមទាំងអ្នកចូលរួមជាច្រើនទៀតផងដែរ។

គូប្រកួតថ្ងៃបើកឆាក នៅថ្ងៃចាប់ផ្ដើមដំបូងនេះ គឺក្រុមអាណាចក្របៃតង ជាមួយក្រុមសាធារណការ និងដឹកជញ្ជូនក្នុងចំណោមក្រុម ទាំងអស់៦០។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ Soccer League 2016 នេះជាការប្រកួតលើកទី៤ហើយ៕