(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក វ៉ាង ហ្គូសៀង សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាអនុប្រធាន គណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទ នៃសភាប្រជាជនចិន ចូលជួបសម្ដែងការគួរសម នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នវ នៅវិមានរដ្ឋសភា។

បើតាមសេចក្ដីជូនដំណឹង របស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអង្គភាព Fresh News ទទួលបាននៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការចូលជួបសម្ដែងការគួរសម របស់លោក វ៉ាង ហ្គូសៀង ខណៈដែលលោកបានដឹកនាំ គណៈប្រតិភូ​មកបំពេញទស្សនកិច្ច នៅកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូខាងមុខនេះ៕