(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ របស់ហាងការ៉េម ស្វិនសិនសាខាបាត់ដំបង បានប្រកាសផ្ដល់ជូនកម្មវិធីពិសេស ទិញ១ថែម១ គ្រប់ការ៉េមសាន់ដេទាំងអស់ ចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង៣រសៀល ដល់ម៉ោង៦ល្ងាច ប៉ុន្តែតែមិនរួមបញ្ចូល អាយស្រ្គីមខេក (Ice Cream Cake) និង ខ្វត (Ice Cream Quart) នោះទេ ហើយការផ្តល់ជូនពិសេសនេះ មានតែនៅហាងការ៉េមស្វិនសិន (Swensen’s) សាខាខេត្តបាត់ដំបង តែប៉ុណ្ណោះ ។

លោកអ្នកនឹងរីករាយជាមួយសកម្មភាពពិសេសៗជាច្រើនទៀត ដែលផ្តល់ជូនដោយ ហាងការ៉េមស្វិនសិន។ប្រញាប់ឡើង ព្រោះមានរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ។

គួរំលឹកផងដែរថា បច្ចុប្បន្ននេះ ហាងការ៉េម ស្វិនសិន មានចំនួន ៧ហាងនៅក្នុង ប្រទេសកម្ពុជារួមមាន ស្វិនសិន សាខាផ្សារទំនើបសូរិយា សាខាផ្សារទំនើបសុវណ្ណា សាខាក្រុងសៀមរាប សាខាកម្ពុជាក្រោម សាខាវិមានទិព្វ សាខាបាត់ដំបង និងសាខាផ្សារទំនើបអ៊ីអនម៉ល។

ហាង ការ៉េមស្វិនសិន (Swensen’s) ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទាំងមានចែកចាយនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (Costa Coffee) ការ៉េមដេរីឃ្វីន(Dairy Queen) និងនំដូណាត់គ្រីស្ពីគ្រីម (Krispy Kreme Doughnut)៕