(ព្រះសីហនុ)៖ កម្លាំង​នគរបាលការិយាល័យប្រឆាំង​គ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក​វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរង​ទទួលផែនប្រឆាំង​បទល្មើស នៅវេលា​ម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើប​អង្កេតបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន១​ករណី នៅចំណុចក្រុម១៨ភូមិ២សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះម៉ម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ព្រមទាំងចាប់យក​បានថ្នាំ​ញៀន ប្រភេទមេ​តំហ្វេ​តាមីន ស​ថ្លា ចំនួន២០កញ្ចប់។

លោក​វរសេនីយ៍ឯកស៊ុន​ សុផាតស្នងការ​រង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានការបញ្ជាណែនាំ​ផ្ទាល់ ពី​លោកឧត្តម​សេនីយ៍ទោ​ជួន ណា​រិន្ទស្នងការនគរបាល​ខេត្តព្រះសីហនុ ហើយមុខសញ្ញាឈ្មោះម៉ម វុទ្ធីនេះក៏មានដីកាបង្គាប់​ឲ្យចាប់ខ្លួនពី​ស្ថាប័នតុលាការផង​ដែរ។

ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានយកទៅសួរនាំ និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៀត៕