(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុម មានគ្នាបីនាក់ ធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ នាវេលាម៉ោង១០៖២០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុរូបគាត់បានជិះម៉ូតូ ចេញពីសម្ភពមួយកន្លែង ក្នុងគោលបំណងទៅផ្ទះ តែពុំទាន់ជិះទៅដល់ផ្ទះផង ក៏លេចមុខជនល្មើស៣នាក់ ចេញមកស្ទាក់ផ្លូវវាយប្លន់ យកម៉ូតូទៅបាត់។

ជនរគ្រោះបន្តទៀតថា ម៉ូតូដែលក្រុមចោរវាយប្លន់យកនោះម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ភ្នំពេញ 1CS-3621។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចជួយរកស្រាវជ្រាវ៕