(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ប្រគុំតន្រ្តី Tuborg Party of the Year  ពិតជាអស្ចារ្យមែន ដែលមានអ្នកចូលរួមរហូតដល់ទៅជាង៦ពាន់នាក់ នៅមុខសាលមហោស្រពកោះពេជ្រ ជាមួយនឹងការសម្តែងពីកំពូលតារាល្បីៗដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ នីសា លោក ណុប បាយារិទ្ធិ លោកឆន សុវណ្ណរាជ កញ្ញា ប៉ាច់ គីមមួយ លោក ហ្សូណូ លោក នី រតនា កញ្ញា វី ឌីណែត និងតារាផ្សេងៗទៀត។

អ្នកចូលរួមទាំងអស់ ក៏ទទួលបាននូវភាពសប្បាយរីករាយ និងកំសាន្តសប្បាយដោយ តារា K-POP មកពីប្រទេសកូរ៉េ គឺ DIANA GROUP និងកំពូលតារាផប់ ពីថៃ គឺកញ្ញា Yinglee ដែលមានភាពរំភើបរីករាយ ក្នុងការមកសម្តែងនៅកម្ពុជា សម្រាប់អ្នកគាំទ្រ របស់ពួកគាត់ ហើយកម្មវិធីនេះ ចូលរួមដោយសេរី និងប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃកាលពីចុងសប្ដាហ៍នេះ ។

អ្នកគាំទ្រ Tuborg ក៏ទទួលបានភាពសប្បាយរីករាយ ដោយសារតែមានពោងរំអិលយក្ស ល្បែងកំសាន្ត និងស្រាបៀរ Tuborg ហើយក៏មានការប្រគុំតន្រ្តី Tuborg Open For Fun ដែលធ្វើឡើងនៅខេត្តផ្សេងៗដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តដទៃទៀតផងដែរ។

លោក Kelvin Ng ប្រធានផ្នែកទីផ្សារ និងម៉ាករបស់ស្រាបៀរនេះ បានថ្លែងថា «ចាប់តាំងពីដាក់សម្ពោធនៅខែកញ្ញាឆ្នាំនេះ ស្រាបៀរ Tuborg មានសន្ទុះយ៉ាងគួរឲ្យកត់សម្គាល់ នៅកម្ពុជា ជាមួយនឹងការចែកចាយ ដ៏ធំទូលាយ រួមទាំងការគាំទ្រ ទាំងទីក្រុងធំ និងតូចទាំងអស់ ហើយស្រាបៀរ Tuborg គាំទ្រព្រឹត្តិការណ៍តន្រ្តី នៅលើប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក ជាមួយនឹងគោលបំណងក្នុងការនាំយកតន្រ្តី និងមនុស្សរួមគ្នាតែមួយ ហើយពួកយើង ក៏ចង់ផ្តល់ឱកាសទៅឲ្យអ្នកដែលចូលចិត្តតន្រ្តីទាំងអស់ រីករាយជាមួយ នឹងការសម្តែងបែបជាតិ និងអន្តរជាតិនៅក្នុងលក្ខណៈបែបសប្បាយរីករាយ»។

ទន្ទឹមនឹងនោះ អ្នកគាំទ្រ ស្រាបៀរ Tuborg នឹងអាចរំពឹងទុកសម្រាប់កម្មវិធី ដ៏គួរឲ្យរំភើបដទៃទៀត ដូចជាកម្មវិធីជប់លៀង Tuborg Green Zone និងកម្មវិធីនៅតាមខេត្ត ជាច្រើនទៀត នៅឆ្នាំក្រោយ ។ កាន់តែពិសេសនោះ ស្រាបៀរ Tuborg ថ្មីៗនេះក៏បានចេញជាប្រភេទដប ដែលងាយស្រួលក្នុងការទាញគម្របដប ជាពិសេស ដើម្បីរឹតបន្តឹង នៃភាពល្អប្រណិត របស់ស្រាបៀរនេះ នៅក្នុងទីផ្សារ៕

សម្រាប់ព័ត៌មានបន្ថែម ពីក្រុមហ៊ុន ស្រាបៀរ អង្គរ និងសង្វាក់ស្រាបៀរដទៃទៀត សូមផ្ញើអុីម៉ែលមកកាន់ បួយ ចន្ទសុធា តាមរយៈអុីម៉ែល [email protected] ឬវ៉ែបសាយ www.angkorbeer.com.kh៕