(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦នេះ នគបាលចរាចរផ្លូវគោក បានផាកពិន័យជាទឹកប្រាក់ជិត១៨ពាន់លានរៀល ពីបទល្មើលចរាចរនៅទូទាំងប្រទេសកម្ពុជា នាគ្រាដែលប្រទេសនេះ កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដ៏តឹងរឹង ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រូតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែវិច្ឆិកាក្រោម អធីបតីភាព លោកទេសរេដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោក ស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងក្រសូងសាធារណៈការនឹងដឹកជញ្ជូន បានបញ្ជាក់ថា « សរុបប្រាក់ពិន័យចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចំនួន១៧.៨២១.៦៧៥.០០០រៀលគត់»

ជាមួយគ្នានោះដែរ លោកស្រីរដ្ឋលេខាធិការក៏បានឲ្យដឹងថា ការត្រួតពិនិត្យល្បឿន  និងជាតិស្រវឹងបានបន្តយ៉ាងសកម្ម  រកឃើញយានយន្តល្មើស ល្បឿនចំនួន៣.៥៤០គ្រឿង  និងល្មើសជាតិស្រវឹង ២២២នាក់ ក្នុងនោះឃាត់ខ្លួនបញ្ចូនសំណុំរឿងទៅតុលាការ៨នាក់  (អ្នកបើកបររថយន្ត១នាក់  និងអ្នកបើកបរម៉ូតូ ៧នាក់។   ជាងនេះ បានរកឃើញសារធាតិញៀន លើអ្នកបើកបរចំនួន ៥នាក់ ផងដែរ ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែវិច្ឆិកាវិញ លោកស្រី បានឲ្យដឹងថា បានកើតឡើង ចំនួន ៣៣៧លើក   បណ្តាលឲ្យស្លាប់ចំនួន១៥១នាក់  និងរបួស ៦០៩នាក់   ភាគច្រើនកើតនោះ ក្នុងរាជធានីភ្នំពេញ  ចំនួន៤៩លើក  ខេត្តកំពត៣១លើក និងខេត្តកណ្តាលចំនួន២៣លើក ។  ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃ ស្លាប់៥នាក់ និងរបួស២០.៣នាក់។ មូលហេតុ ការបើកបរ លើសល្បឿនកំណត់ចំនួន ៣៦%  មិនប្រកាន់ស្តាំ១៤% មិនគោរពសិទ្ធិអាទិភាព ១៤%  បត់១៣%  វ៉ាជែង១១%ស្រវឹង ៨%  កត្តាយានយន្ត ២% ងងុយ ០.២%និងកក្តាផ្លូវ ២% ៕