(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានបន្ដឃាត់ខ្លួន​ជនជាតិវៀតណាម​២០នាក់​ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ​ ដែលចូលមករស់នៅ​ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត។​

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងរបស់លោកសហការជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យហាង​កាហ្វេការដ្ឋានបូមខ្សាច់ និងសិប្បកម្មឈើ ស្ថិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកប្រធាននាយកដ្ឋាន បញ្ជាក់ថា ជនជាតិវៀតណាមទាំង២០នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសួរនាំ និងចាត់ការបន្ដ៕