(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅ ឃាត់ខ្លួនស្ដ្រីម្នាក់ ដោយដកហូតថ្នាំមួយចំនួន​នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុច ផ្ទះសំណាក់យីហោ «ស៊ីម ហួរ» តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង​ ​សង្កាត់ចោមចៅ​ខណ្ឌពោធិសែនជ័យ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យជាស្ដ្រីឈ្មោះ ពេជ្យ ស្រីលក្ខ័ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល​ ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិត្រពាំងរាំ ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះកម្លាំងជំនាញ ដកហូត​បានម៉្សៅក្រាមពណ៌សថ្លាសង្ស័យ១កញ្ចប់ធំ។​

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីសាកសួរ​ កសាងសុំណុំរឿង​ ចាត់ការតាមនីតិវិធី៕​