(កោះកុង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកស្រែអំបិល ខេត្តកោះកុង បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីជនសង្ស័យ​រូបនេះ យកដាវដេញ​កាប់គូជម្លោះ ដូចក្នុងរឿងហុងកុង។

លោកវរសេនីយ៍ឯក ឃឹម សាណេ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ នី សៀវចិន អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងឃុំស្រែអំបិល ដែលបានយកដាវ ដេញកាប់ឈ្មោះ ថុល សុធា អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ប៉ុន្តែសកម្មភាពនេះ ត្រូវបានកងកម្លាំងជំនាញបង្ក្រាបបានទាន់ពេលវេលាមិនមានរងរបួសស្នាមអ្វីនោះទេ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន​នាំទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕