(ភ្នំពេញ)៖​ ក្នុងឱកាសបុណ្យណូអែលខាងមុខ​នេះ ក្រុមហ៊ុន United Auto Trading Co.,Ltd ដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយ ផ្តាច់មុខនូវរថយន្ត Chevrolet ប្រចាំប្រទេសកម្ពុជានឹងប្រារព្ធ​ កម្មវិធីតាំងពិពរណ៍រថយន្ត Chevrolet គ្រប់ម៉ូឌែល ជាមួយការសម្ភោធ ឲ្យប្រើប្រាស់​ ជាផ្លូវការនូវម៉ូដែលរថយន្ត Chevrolet Trailblazer ថ្មី ២០១៧ ជាមួយការរចនាដ៏ល្អប្រណិត ទាន់សម័យរួមបញ្ចូល ជាមួយសម្ភារទំនើបៗ សម្រាប់តម្រូវការមនុស្សជំនាន់ថ្មី។

លើសពីនេះ Chevrolet Trailblazer ២០១៧​ ជារថយន្តប្រភេទ SUV ប្រាំពីរកៅអីថ្មី ជាមួយការវិឌ្ឍន៍កំលាំងម៉ាស៊ីនម៉ាស៊ូត Duramax 2.8L ដើម្បីឲ្យការធ្វើរដំណើរ កាន់តែល្អប្រសើរជាងមុន និងជួយសន្សំសំចៃប្រេងឥន្ធនៈ កាន់តែប្រសើរឡើង ដោយប្រើបច្ចេកវិទ្យាឈានមុខគេ និងការរួមបញ្ចូលប្រព័ន្ធ MyLink infotainment ដែលជាបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុន Chevrolet ។ មិនត្រឹមតែប៉ុននោះ Chevrolet Trailblazer ២០១៧ មានមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដោយរួមមានសញ្ញាប្រកាសអាសន្ន ពីការបើកបរចេញពីគន្លងផ្លូវ, សញ្ញាជូនដំណឹង​ពីឧបសគ្គនៅខាងមុខ, ​សញ្ញាជូនដំណឹងពីតំបន់ងងឹតគ្មានពន្លឺ និង​​សញ្ញាជូនដំណឹង ពីឧបសគ្គបើកបរនៅខាងក្រោយជាដើម។ ភាពប្រណិតទាន់សម័យរួមបញ្ចូលជាមួយសម្ភារទំនើប សម្រាប់តម្រូវការមនុស្សជំនាន់ថ្មី គឺមាននៅក្នុងរថយន្ត Chevrolet Trailblazer ២០១៧ ។

ដូចនេះសូមគោរពអញ្ជើញ ប្រិយមិត្តនិងអតិថិជនទាំងអស់ ដែលមានបំណងប្រាថ្នា នូវរថយន្តម៉ូដែលទំនើបជាមួយ បច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ក្រុមគ្រួសារ សូមអញ្ញើញមកទស្សនាការតាំងបង្ហាញរថយន្ត Chevrolet នៅផ្សារទំនើប AEON Mall នៅថ្ងៃសៅរ៏និងអាទិត្យ ទី២៤-២៥​ ខែធ្នូ ឆ្នាំ២០១៦​ ចាប់ពីម៉ោង៩ព្រឹក​ រហូតដល់ម៉ោង៩យប់ នាពេលខាងមុខនេះដោយមេត្រីភាព។

ប្រិយមិត្តនិងអតិថិជនទាំងអស់​ នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដ៏សម្បូរបែបក្នុងឱកាស ដ៏ពិសេសនេះផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ (+855) 023-888-861 | 095-555-832,  email: [email protected] , website www.chevroletcambodia.com, Facebook: Chevrolet Cambodia ឬអាចអញ្ជើញមកកាន់ការិយាល័យ​ និងកន្លែងតាំង បង្ហាញរថយន្ត Chevrolet Cambodia ដោយផ្ទាល់ អាសយដ្ឋានផ្ទះលេខ១១៥ មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ៕