(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គមួយ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

សម័យប្រជុំនេះ នឹងត្រូវបានធ្វើឡើង ក្រោមអធិបតភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភានានា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកា របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័តកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ផងដែរ៕