(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមុខសញាជួញដូរ១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.០៩ក្រាម ១កញ្ចប់ធំ និង១៣កញ្ចប់តូច ​មេតំហ្វេតាមីន (wy)១០២០គ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២​​ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប១ករណីឃាត់​ខ្លួន​ម្នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនមា្នក់, និងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕