(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីដ៏សាហាវមួយបានកើតឡើងដោយមានក្រុមជនមិនស្គាល់មុខ បានជិះម៉ូតូបាញ់រះ ជាច្រើនគ្រាប់ ទៅលើក្លឹបកំសាន្ត Epic បណ្តាលឲ្យសន្តិសុខម្នាក់បាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេង ខណៈដែលសន្តិសុខរូបនោះ និងជាច្រើននាក់ទៀត កំពុងឈរឈាមនៅខាងមុខក្លឹបកំសាន្ត។ នេះបើយោងតាមសម្តីកម្លាំងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយបាញ់ប្រហារជនមិនស្គាល់មុខមានគ្នា៥-៦នាក់ ជិះម៉ូតូ៣-៤គ្រឿង បានជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ធ្ងរ។

អាជ្ញាធរបានឲ្យដឹងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបាញ់ប្រហារនេះ៕