(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្តរជាតិ ដើម្បីអបអរខួបលើកទី ២០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងម៉ារ៉ុក រវាងក្រុមម្ចាស់ផ្ទះ Cambodia All Stars និងក្រុម Moroccan All Stars បានបញ្ចប់ការប្រកួតពេញម៉ោងហើយ ដោយលទ្ធផលស្មើគ្នា ១-១ នៅលើទីលានកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន។

ការប្រកួតនេះ តង់ទី១ កីឡាករក្រុមCambodia All Stars រុឹង ប៊ុនហៀង បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង នៅនាទី៦ ធ្វើឳ្យក្រុមភ្ញៀវមកពីម៉ារ៉ុក ១-០ និងមានឱកាសវាយសម្រុករកគ្រាប់បាល់បន្ថែមជាច្រើនលើកទៀត តែធ្វើមិនបានសម្រេច ខណៈក្រុមម្ចាស់ផ្ទះក៏គ្មានឱកាសវាយបកតាមស្មើដែរ។

ចូលតង់ទី២ ក្រោយលោក ទេព ឡុងរចនា ផ្លាស់ប្តូរយុត្តិសាស្ត្រលេង ក្រុម Cambodia All Stars បានធ្វើឳ្យអ្នកគាំទ្រមានកម្លាំងហោឡើងវិញ ក្រោយកីឡាករ Osa វាយបកតាមស្មើឲ្យ Cambodia All Stars នៅនាទីទី៦៦ ហើយលទ្ធផលនេះបានរក្សាដល់ចប់តែម្តង៕