(ភ្នំពេញ)៖ សន្និបាត គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្វឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃនោះ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

សន្និបាតនេះ ត្រូវបានធ្វើឡើងដើម្បីរៀបចំផែនការសម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ខាងមុខនេះ។ ក្រៅពីនោះ ក៏មានការស្តាប់ អនុសាសន៍របស់មេដឹកនាំ រួមទាំងការកែសម្រួលគណៈកម្មាធិការ ត្រួតពិនិត្យការងាររបស់ គណបក្សប្រជាជនកម្ពុជាផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ លោក សុខ ឥសាន នឹងធ្វើសន្និសីទកាសែតមួយ រួមទាំងចែកលទ្ធផលនៃសន្និបាត ជូនដល់ក្រុមអ្នកសារព័ត៌មានទាំងអស់៕