(ភ្នំពេញ)៖ ចោរមួយក្រុម បានរួមគ្នាបានធ្វើសកម្មភាព កាច់-ក ម៉ូតូបានសម្រេចទាំងថ្ងៃ បានសម្រេចនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយម្ចាស់​Facebookមួយឈ្មោះ​ SvetZz Tawwan ( Hanako Yamada) ​បានបង្ហោះឃ្លីបដែលថតចេញពីកាមេរ៉ាសុវ​ត្ថិភាព ដោយបញ្ជាក់ពីសកម្មភាពចោរម្នាក់ ក្នុងចំណោមបក្ខ ពួកបានលួចកាច់-ក​។

​ជាក់ស្ដែង ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ឆេង សុភផុន មុខរបរជានិស្សិតឆ្នាំទី៣ បានរៀបរាប់​ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះថា ម៉ូតូ១គ្រឿងដែលក្រុមចោ រធ្វើសកម្មភាពលួចកាច់-ក យកទៅបាត់នោះម៉ាក WAVE​ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1CT-9061 ប​ន្ទាប់ពីរូបគេជិះចេញពីស្រុកកំណើតឯខេត្តស្វាយរៀង រហូតមកដល់រាជធានីភ្នំពេញ​​​​ ដោយមករស់នៅជាមួយមិត្តភ័ក្រ២នាក់ទៀត រយៈពេលជាង២ខែមកហើយ និងពឹងផ្អែកទាំងស្រុង ទៅលើម៉ូតូ១គ្រឿងនេះ ជាមធ្យោបាយទៅសិក្សារៀនសូត្រប​ន្ថែមជុំនាញជាវិស្វករ។

ជនរងគ្រោះបន្ដ​ថា ​​មុនពេលកើតហេតុ​ ខ្លួនបានចតទុកម៉ូតូចាក់សោរ-ក ត្រឹមត្រូវដូចសប់ដង ហើយចូលទៅក្នុងបន្ទប់ងូតទឹក ​តែមួយភ្លែតសោះ ស្រាប់​តែចេញមកវិញឃើញបាត់ម៉ូតូទៅហើយ ដោយត្រូវលោកចោរម្នាក់ ក្នុងចំណោមបក្ខពួកបានលួចកាច់-ក យកទៅបាត់ដោ​យសុវត្ថភាពទាំងកណ្ដាលថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខបន្ទប់​ជួល ផ្លូវបេតុង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខ​ណ្ឌឫស្សីកែវ​។​

ក្រោយកើតហេតុ ជនរងគ្រោះ និងមិត្តភក្រ្ត បាន​ស្នើរសុំឲ្យម្ចាស់បន្ទប់ជួល ជួយស្រាវជ្រាវតាមរយៈការឆែក​កាមេរ៉ាសុវត្ថិភាព ដើម្បីត្រួតពិនិត្យ ស្រាប់តែបានឃើញយ៉ាង ច្បាស់ថា ពិតជាមានក្រុមចោរម្នាក់ ក្នុងចំណោមបក្ខពួក បានជិះម៉ូតូ១គ្រឿងម៉ាកSUZUKI LET ពណ៌ស មិនឃើញចាំ​ស្លាកលេខ ចូលមកឈប់ទន្ទឹមគ្នា និងម៉ូតូខ្លួន ហើយក៏ធ្វើស កម្មភាពឆ្កិះកាច់បំបែកសោរ-កម៉ូតូ រួចជនសង្ស័យក៏ចេញទៅ​វិញ ដើម្បីយក​ទៅឲ្យបក្ខពួកដែលរងចាំមើលផ្លូវនៅមាត់ច្រក មួយសន្ទុះជន ត្រូវសង្ស័យក៏ថ្មើរជើងត្រឡប់មកវិញ ​ហើយធ្វើសកម្មភាពជាលើកទី២ ដោយអូសម៉ូតូរបស់ជនរងគ្រោះចេញ​ទៅបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងទាំងគ្មានសង្ឃឹមថា បានម៉ូតូសំណប់ចិត្តរបស់ខ្លួន មកវិញតែប៉ុណ្ណោះ៕