(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយនៅខណ្ឌទូលគោក នាព្រឹកថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តចាត់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋជិត២,០០០នាក់ នៅក្នុង​សង្កាត់បឹងកក់ទី២។

នៅក្នុងពិធីនេះ ដោយមានការចូលរួមពីគណ:អភិបាលខណ្ឌទួលគោក របស់លោក ឯក ឃុនដឿន ផងដែរ និងមានកិច្ចសហការជាមួយ ក្រសួងសុខាភិបាល និងមន្ទីសុខាភិបាល មន្ទី​ពេទ្យរស្ស៊ី ​​មន្ទីកុមារជាតិ ដែលធ្វើឡើងនៅក្នុងវិទ្យាល័យឥន្ទ្រទេវី សង្កាត់​បឹងកក់ទី២ ក្នុងខណ្ឌទួលគោក​។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃអាទិត្យក្នុងមួយសប្តាហ៍ លោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តនេះ ទៅចុះព្យាបាលជូនប្រជាពលរដ្ឋ ជាប្រចាំនៅក្នង ទឹកដីខណ្ឌទួលគោក ដើម្បីចូលរួមកាត់បន្ថយការចំណាញរបស់ពួកគាត់បានមួយកំរិត ទៅលើបញ្ហាសេវាសុខភាពរបស់ពួកគាត់​៕