(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដោយដកហូតបានថ្នាំញៀនគ្រាប់ wy ប្រហែល១,០០០​គ្រាប់ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឺងត្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះថា ជនជាតិឡាវ ជាមេក្លោងគ្រឿងញៀន ឈ្មោះ ​វណ្ណា អាជ្ញាលោម អាយុ៣៨ឆ្នាំ រស់នៅភូមិបាងលៀង ស្រុកប៉ាក់សង ខេត្តចំប៉ាសាក់​ ដោយក្នុងនោះកម្លាំងជំនាញ ​ដកហូតបានថ្នាំញៀនគ្រាប់wy ចំនួន ​៥កញ្ចប់ (ប្រហែល១,០០០គ្រាប់) និងទូរស័ព្ទដៃ​១​គ្រឿង​។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្ដ៕