(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សប្រជាជនកម្ពុជា កំពុងបន្តបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សន្និបាតនេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង ១៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំ សមាជិកចូលរួមប្រមាណ២ពាននាក់។

សន្និបាតនេះ គឺជាការរៀបចំយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ រួមទាំងមានការជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យសកម្មភាពការងារ នៅក្នុងគណបក្ស ជំនួសលោក សាយ ភូថង ដែលទទួលមរណភាពផងដែរ៕