(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ និង៣៨នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។

ប្រភពដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើក នោះបានបណ្តាលឲ្យខូចខាតម៉ូតូ៧គ្រឿង រថយន្តតូច៩គគ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់រួមមាន៖ ប្រជែង បើកលឿន មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ និងងងុយដេក។

សូមជ​ម្រាបថា​ នៅរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ១៧ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០៤លើក ស្លាប់៧៦នាក់ និងរបួស៣៣២នាក់៕