(ព្រះសីហនុ)៖ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលអ្នកបើករថយន្តកុងតឺន័រប្រភេទសណ្តោង របស់ក្រុមហ៊ុន MING LIANG ជាមនុស្សញៀនថ្នាំ។

ឧបករណ៍សម្រាប់ជក់ និងវត្ថុតាងមួយចំនួនទៀត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការបានដេញបង្ក្រាបជាក់ស្តែង រហូតកាក់បានរថយន្ត តែជនសង្ស័យបានរត់គេចខ្លួនបាត់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអូតាសេក​  ឃុំ​ អូឧកញ៉ាហេង​  ស្រុកព្រែនប់​  ខេត្តព្រះសីហនុ​។​

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា កម្លាំងប្រតិបត្តិការ បានពួនស្ទាក់ចាប់រថយន្ត​ ដឹកជញ្ជូនចែកចាយគ្រឿងញៀន​ នៅចំណុចមុខមូលដ្ឋានកងរាជអា​វុធ​ហត្ថក្រុង​ ស្ថិតក្រុម​15​ ភូមិ1​ សង្កាត់1​ ក្រុងព្រះសីនុ តែដេញចាប់បាននៅស្រុកព្រៃនប់។

ក្រោយដេញចាប់បាន កម្លាំងអាវុធហត្ថ បានដកហូតបាន​ រថយន្ត​ដឹកទំនិញ​វែង​ (ប្រភេទ​ កុុងតឺន័រ) ពណ៌ក្រហម​ពាក់​ស្លាក់លេខ​ ព្រះសីហនុ: 3​A-2662​ របស់ក្រុមហ៊ុន MING LIANG សណ្តោងរឺម៉ក​ ពណ៌​លឿង​ ពាក់ស្លាក់លេខ​  ព្រះសីហនុ​: 4A-0500 មួយគ្រឿង​ ដាវ០១ដើម ដបជក់០១ ចំពាមកៅស៊ូ01 ដែកកេះ០៣​ និងសម្ភារៈសម្រាប់ជក់​ ព្រមទាំងឯកសារថយន្ត មួយចំនួនទៀត។​ រីឯជនសង្ស័យគេចខ្លួនបាត់​ ហើយកម្លាំងយើងកំពុងស្រាវជ្រាវបន្ត។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្លាំង​ជំនាញកំពុង​អនុវត្តតាមនីតិវិធី​ច្បាប់៕