(កំពត)៖ នាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក នាក់ សារ៉ន បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ដែលអ្នកបើករថយន្ត ជាមន្រ្តីនៅសាលាខេត្តបានរងរបួស។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយរថយន្តរបស់ជនរងគ្រោះដែលជិះខាងក្នុង ម៉ាកMazda បានបើកគេចម៉ូតូ ហើយក៏រេចង្កូតទៅបុកដើមឈើ ក្បែរផ្លូវជាតិលេខ៣ ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវតែម្តង។

សម្រាប់អ្នកបើកបរឈ្មោះ សុខ សុភក្ត្រ មន្ត្រីនៅសាលាខេត្តកំពត បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពស្រវឹងនៅឡើយ៕