(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ រួមជាមួយកម្លាំងសន្ដិសុខ ប្រជាការពារ​សង្កាត់ចោមចៅ១ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១។

ក្នុងនោះដែល គណៈបញ្ជាការឯកភាព ក៏បានណែនាដល់រថយន្ដធំៗ ដែលបានចតលើផ្លូវសាធារណៈ និងណែនាំប្រជាពលរដ្ឋ អ្នកលក់ដូរ ហៀរមក ចិញ្ចើមផ្លូវ ព្រមទាំងការចោលសម្រាបផ្តេសផ្តាស និងធ្វើអនាម័យសម្អាតតាមដងផ្លូវ​ផងដែរ៕