(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ដ៏ខ្លីខាងមុខនេះ អតីតលោកនាយក សុខ សុវណ្ណា និង លោក តូច កន្ថាល់ នាយកវិទ្យាល័យបាក់ទូកបច្ចុប្បន្ន ព្រមជាមួយក្រុមអតីត​សិស្សចម្រុះថ្នាក់​ជាច្រើនជំនាន់នឹង​រួបរួមគ្នារៀបចំកម្មវិធីជួបជុំដឹង​គុណលោកគ្រូ-អ្នកគ្រូនិងរំលឹកអនុស្សាវរីយ៍​ពីអតីតកាលរវាងគ្រូនិងសិស្ស​ដែលបានបែកគ្នាអស់​រយៈពេលជាច្រើនឆ្នាំ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក ចាប់ពីម៉ោង១១៖០០ព្រឹកតទៅ ដោយមានការពិសារអាហារភេសជ្ជៈ រាំកំសាន្តជុំគ្នា និងពិធីចុះហត្ថលេខាលើគម្រោងជួសជុលដំបូលទីចាត់ការរបស់សាលា ដែលនឹងទទួលបាន​ពីវិភាគទានទាំង​ស្រុង​របស់ក្រុមអតីតសិស្សចម្រុះថ្នាក់។

អតីតលោកនាយក សុខ សុវណ្ណា បានលើកឡើងថា កម្មវិធីជួបជុំនេះ ធ្វើឡើងក្នុងគោលបំណង (១). ផ្តល់ឱកាសដល់អតីតសិស្សគ្រប់ជំនាន់ ទាំងក្នុងស្រុកឬបរទេស បានមកជួបជុំគ្នាជាថ្មី ដើម្បីរំលឹកអនុស្សាវរីយ៍កាលពីអតីតកាល និងរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា និងជាមួយលោកគ្រូ/អ្នកគ្រូ របស់ខ្លួនគ្រប់ថ្នាក់គ្រប់ជំនាន់ (២). ប្រមូលថវិកាឧបត្ថម្ភ​ពីសប្បុរសជន​ជាអតីតសិស្ស ដើម្បីជួសជុល​ដំបូលទីចាត់ការ និងសាងសង់បន្ទប់ទឹកបុរស/នារី ជូនវិទ្យាល័យបាក់ទូក ដើម្បីសម្រួលដល់​ការបំពេញភារកិច្ចរ​បស់លោកគ្រូ/អ្នកគ្រូ និងប្អូនៗជាសិស្សា​នុសិស្ស​មានភាពងាយ​ស្រួលក្នុងការសិក្សា (៣). អញ្ជើញអតីតលោកគ្រូ/អ្នកគ្រូដែលបានចូលនិវត្តចំនួនប្រមាណ ៧២រូប និងលោកគ្រូ/អ្នកគ្រូបច្ចុប្បន្នប្រមាណ ២៨០ រូប ចូលរួមពិសារភោជនាហាថ្ងៃត្រង់រួមគ្នា និង (៤). ផ្តល់ជាថវិកាឧបត្ថម្ភជូនលោកគ្រូ/អ្នកគ្រូដែលបានចូលនិវត្តចំនួនប្រមាណ ៧២រូប ។

ជាមួយគ្នានេះដែរ លោក តូច កន្ថាល់ នាយកវិទ្យាល័យបាក់ទូកបច្ចុប្បន្ន និងក្រុមគណៈកម្មការចម្រុះថ្នាក់ ក៏បានអំពាវនាវនិងគោរព​អញ្ជើញ​អតីត​សិស្សបាក់ទូកទាំងអស់​មេត្តាចូលរួមពិធីជួបជុំនេះ​ឲ្យបានច្រើនកុះករ ដើម្បីបន្តនិងបង្កើនចំណង​មិត្តភាពរវាង​អតីតសិស្ស​បាក់ទូកគ្រប់ជំនាន់ និងលោកគ្រូ/អ្នកគ្រូចូលនិវត្តនិងបច្ចុប្បន្ន ។

លេខទំនាក់ទំនង ៖
- លោកគ្រូ តូច កន្ថាល់ នាយកសាលាបាក់ទូក
- លោកស្រី ហែម សុជាតិ ០១៦ ៩៧៩ ៩៧៩
- លោកស្រី ជាង សុភ័ណ្ឌ ១ ៥០៣ ៩៩៨ ២៩៣៩ (USA)
- លោក សុខ សារ៉ា 0១២ ៨៩៨ ៤៣៣
- លោកស្រី កែវ រតនា ៦១ ៤១៧ ៨១៧ ២២២ (Australia)
- លោក កៅ រតនា ០៦៩ ៨៨៤ ៨២៨
- លោកគ្រូ សុខ សុវណ្ណា អតីតនាយកសាលាបាក់ទូក
- លោក ឈុន ឆៃហេង ០៩២ ៨៨៨ ១៩៩
- លោក លី ហ៊ុយ ០១២ ៨១២ ៦៦៨
- លោក ហ៊ុន ចាន់សាន  ០១៦ ៨១៨ ៩៩៩
- លោក ហ៊ួង សូដែត ០១២ ៣១៧ ៣១៧
- លោក ដាក កុម្ភៈ ០១២ ៧៣៣ ៦០៣