(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់រថយន្តដឹកទំនិញមួយគ្រឿង ​ដែលធ្វើដំណើរ​មកពីតាមផ្លូវជាតិលេខ៤ ដើម្បីត្រួតពិនិត្យអនុលោមភាព (ការបង់ពន្ធ)  ក្នុង​ភូមិសាស្ត្រ រាជធានីភ្នំពេញ​ ដោយមាន​ការសហការ​​ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។

មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ​ ទាំងអស់ដែលនាំចូលមកពីបរទេស។

បើតាម​មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ​ ក្រុមការងារនឹងបន្តចុះកិច្ចការងារថែមទៀត​ ទៅលើរថយន្ត​ និងទីកន្លែងស្តុកទំនិញផ្សេងទៀត៕