(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ដោយសារមូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធិពល ធ្វើឲ្យសីតុណ្ហភាពអប្បបរមាថយចុះ ពិសេសបណ្តាខេត្តនៅតំបន់ខ្ពស់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅរង្វង់ ១៧-១៩អង្សាសេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យសាធារណជន ពិសេសវីរយុទ្ធជន ដែលកំពុងឈរជើងតាមតំបន់ភ្នំ បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព ក្នុងពេលដែលអាកាសធាតុចុះត្រជាក់នេះ៕