(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្ដធុនតូច២គ្រឿង និងរថយន្ដធុនធំ២គ្រឿង និងយានកែច្នៃមួយគ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៥លើក, មិនប្រកាន់ស្ដាំ១លើក,​ ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក និងប្រជែង១លើក៕