(ភ្នំពេញ)៖ តារាសម្តែងកំពុងមានប្រជាប្រិយភាព ម្ញ៉ិកម្ញ៉ក់ ក្រមិចក្រមើម និងមានសម្រស់ស្រស់សោភាអ្នកនាង សុខ សុម៉ាវត្តី នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ នឹងបើកឱកាសឲ្យអ្នកគាំទ្ររបស់ខ្លួន ជួបជជែក និងថតរូបជាមួយដោយសេរី នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

បងប្អូនយុវវ័យ ដែលជាអ្នកស្រឡាញ់គាំទ្រអ្នកនាង សុខ សោម៉ាវត្តី អាចថតរូបជាមួយនៅស្តង់ភេសជ្ជៈទឹកត្រចៀកកាំ «Juice Nest» លេខ 25-26i ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

អ្នកនាង សុខ សោម៉ាវត្តី គឺជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូបនាពេលបច្ចុប្បន្ន ជាមួយភាពប៉ិនប្រសប់ នៃការសម្តែងដ៏ម្ញ៉ិកម្ញ៉ក់ និងក្រមិចក្រមើមរបស់អ្នកនា។

សូមប្រញាប់ឡើង! កុំឲ្យឱកាស ដ៏កម្រនេះរំលងផុតឲ្យសោះ!