(ភ្នំពេញ)៖ AEON Mall កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ដល់អាហារូបករណ៍ របស់ «AEON Mall ១% CLUE Foundation» ជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣នាក់ និងនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៣នាក់។

នៅក្នុងពិធីផ្ដល់អាហារូបករណ៍នេះ មានការចូលរួមពី លោក ប៉ាល់ ដែស សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក បណ្ឌិល សេង ប៊ុនធៀន សាកលវិទ្យាធិការង នៃសាកលវិទ្យាសកលវិទ្យាល័យជាតិគ្រប់គ្រង លោក Noborrun Wakayama ប្រធាននាយកប្រតិបត្តិ AEON ASIA លោក Keiji Ono នាយកគ្រប់គ្រង AEON នៅកម្ពុជា លោក Kazuki Sugyo ប្រធានរដ្ឋបាល AEON MALL នៅកម្ពុជា និងលោក Keiichi Nambu នាយកដ្ឋានគ្រប់គ្រងAEON ប្រតិបត្តិក្រុមហ៊ុននាយកធនាគារឯកទេស និងសិស្សនិស្សិតជាច្រើននាក់ទៀតផងដែរ ។

លោក ប៉ាល់ ដែស សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា «យើងមានដៃគូរជាច្រើនមិនមែនមានតែ AEON Mall ១% Foundation នេះទេគឺជាដៃគូរមួយទៀតរបស់ ១% Foundation នេះ ដែលបានជួយផ្ដល់អាហារូបករណ៍ដល់សាកលវិទ្យាល័យយើងខ្ញុំ និស្សិតរបស់យើងបានទទួលអាហារូបករណ៍នេះ គឺធ្វើគាត់មានការសប្បាយរីករាយ នៅក្នុងការសិក្សា រឺក៏ក្នុងឧត្តមសិក្សា ដែលហៅថាប្រភព ដើម្បីឲ្យការសិក្សារបស់គាត់ កាន់តែបានទូលំទូលាយ និងធ្វើការសិក្សាស្រាវជ្រាវ ហើយគាត់និងមិនពឹងលើថវិការបស់គ្រួសារ ដោយបានពីការគាំទ្រ ១% AEON Foundation» ។

លោកបានបញ្ជាក់ឲ្យដឹងថា នេះជាលើកទី៤ហើយ ដែល AEON បានជួយដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកនេះបានទៅលើនិស្សិត៣នាក់ គឺនិស្សិតទីមួយ បានទៅលើដេប៉ាតឺម៉ង់ភាសាជប៉ុន និស្សិតមួយទៀតមកពីដេប៉ាតឺម៉ង់ ភាសាអង់គ្លេស និងមួយទៀតបានទៅលើដេប៉ាតឺម៉ង់ ព័ត៌មានវិទ្យា ៕