(ភ្នំពេញ)៖ The Pizza Company មានកិត្តិយសក្នុងការផ្តល់ ជូនពិសេសសម្រាប់ ខែវិច្ឆិកានេះ សម្រាប់សាខាព្រែកលៀប នូវកម្មវិធីពិសេស «ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នំា២០១៦។

ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារមិត្តភ័ក្ត ឬបងប្អូនជាដើមរឹតតែ ពិសេសជាមួយ នឹងទីតំាងធំទួលាយ ធ្វើឲ្យលោកអ្នកកាន់តែងាយស្រួល នៅក្នុងការចតរថយន្ត។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company មានចំនួន ២២ហាង រួមមាន ភីហ្សា សាខា បាត់ដំបង សាខាក្រុង ព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខា វិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យPPIU  សាខាស្ទឹងមានជ័យ សាខាធីខេអាវេនញូ ទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ និងសាខាព្រែកលៀប។

គួររំលឹកថា The Pizza Company ជាហាងភីហ្សាដែរ ឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខា ច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីសស្ពី គ្រីម ( Kripsy Kreme)៕