(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី២០១៧ខាងមុខ ក្រុមហ៊ុន ភីធីជី អ៊ិនធើណេសេនណល និងក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បានសហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ដ្រីពិសេស ដែលមានតារាល្បីៗជាច្រើនរូប ដែលនឹងប្រារព្ធនៅថ្ងៃទី២៥-៣១ ខែធ្នូ២០១៦ នៅភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center ខាងជើងក្តាន់ពីរ) ដែលផ្សាយបន្តផ្ទាល់នៅស្ថានីយទូរទស្សន៍ (MyTV និង PNN) ។

ការប្រគុំតន្រ្តីកំសាន្តនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែធ្នូ វេលាម៉ោង៧យប់ ដល់ម៉ោង១១យប់ ជាមួយផ្ទាំងទស្សនីយភាពប្លែកៗ ពីកំពូលតារាចំរៀង និងសិល្បៈករ សិល្បៈការិនីល្បីៗកម្ពុជា ដើម្បីចូលរួមទស្សនាកំសាន្តទាំងអស់គ្នា និងព្រមទាំងចូលរួមរីករាយ ទិញផលិតផលតាំងពិព័រណ៍ ក្នុងរយៈពេល៧ថ្ងៃខាងមុខនេះ ដែលព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងគម្រោងអចលនទ្រព្យធំៗ ដែលកំពុងអភិវឌ្ឍ នៅចំកណ្តាលរាជធានីភ្នំពេញ ដែលអភិវឌ្ឍ ដោយក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center)។

ក្រុមហ៊ុន ភីធីជី ជាអ្នកសហការរៀបចំកម្មវិធី បានលើកឡើងពីគោលបំណងថា ក្នុងការធ្វើកិច្ចសហការនេះឡើង ដើម្បីការអូសទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ក្នុងតំបន់ឲ្យមានភាពសប្បាយរីករាយ តាមរយៈការចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដែលមានការរៀបចំឡើង តាមបណ្ដាលក្រុមហ៊ុននានា ឬក៏តាមកន្លែងកម្សាន្តនានា,ឱកាសពាណិជ្ជកម្ម គ្រប់វិស័យតាមរយៈការទំនាក់ទំនង ដែលកើតចេញពីការជួបជុំ ការប្រាស្រ័យទាក់ទងគ្នា ការកំសាន្តសប្បាយជាមួយគ្នា ដែលធ្វើឲ្យមានការដឹកនាំឆ្ពោះ ទៅរកការផ្លាស់ប្ដូរគ្នាទៅវិញ ទៅមកជាមួយ និងបទពិសោធន៍ ជំនាញ និងបច្ចេកទេស នៅក្នុងកិច្ចការធុរកិច្ចផ្សេងៗ តាមរយៈព្រឹត្តិការណ៍ដ៏ធំ គឺកម្មវិធីដំណាច់ឆ្នាំរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ភ្នំពេញស៊ីធីសេនធ័រ។

លោក អេឡាម៉ារេន រ៉ាម៉េស អនុប្រធានគម្រោង និងសំណង់ ដែលជាតំណាងរបស់ភ្នំពេញស៊ីធីសេនធ័រ បានថ្លែងផងដែរថា «ក្នុងនាមជាដៃគូសហការណ៍  យើងពិតជាមានភាពរំភើបរីករាយណាស់ ដែលមានឱកាសធ្វើជាដៃគូ សហការណ៍រៀប ចំព្រឹត្តិការណ៍ដំណាច់ឆ្នាំរាជធានីភ្នំពេញនេះឡើង ដែលនឹងផ្ដល់ឲ្យ យើងនូវឱកាសបង្ហាញពីវិសាលភាពរបស់យើង ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់ជាមួយភាគីវិនិយោគទុនបច្ចុប្បន្ន និងអនាគត ក្នុងភាពប្រាកដ ជាក់ស្ដែងដែលអាចធ្វើឲ្យពួកគេអាចមានបទពិសោធន៍ជាមួយផាសុខភាព នៃទីក្រុងដ៏ទំនើបស៊ីវិល័យ ដែលភ្នំពេញស៊ីធីសេនធ័រ (PPCC) នឹងបង្កើតឡើងឲ្យមានជាមួយនឹងការរចនាឡើងយ៉ាងប្រុងប្រយ័ត្ន និងល្អប្រណិត ដែលរួមមានវិសាលភាពទូលំទូលាយ នៃចរាចរណ៍ និងប្រព័ន្ធលូបង្ហូរទឹកជាដើម»។

ការប្រគំតន្រ្តី និងពិធីជប់លៀងឆ្លងឆ្នាំ២០១៦នៅថ្ងៃទី៣១ខែធ្នូ វេលាម៉ាង ៧យប់ដល់ម៉ោង១២:០០ រំលងអាធ្រាត មានការផ្សាយផ្ទាលនៅតាមកញ្ចក់ទូរទស្សន៍ PNN ដែលការប្រគុំតន្រ្តីទាំងនេះ នឹងមានការចូលរួមសម្ដែង ពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ឆាយ វីរៈយុទ្វ លោក កែវ វាសនា កញ្ញា អីវ៉ា ក្រុមកំប្លែងនាយកុយ និងនាយក្រឹម ក្រុមភ្លេង Cartoon Emo ក្រុមតារាចម្រៀង Philippine ការដើរម៉ូដសំលៀកបំពាក់ ការសំដែង Shows ពិសេសៗ ការរាំលេងកំសាន្ត ជាមួយការ Remix ភ្លេងជាមួយក្រុម DJ ល្បីៗ។

សូមកុំភ្លេច ព្រឹត្តិការណ៍ពិធីបុណ្យដំណាច់ឆ្នាំរាជធានីភ្នំពេញ Phnom  Penh Year End Festival ២០១៦ ដែលមានការរៀបចំឡើងដោយ People Event និង សហការរៀបចំដោយ ភ្នំពេញស៊ីធីសេនធ័រ។ព័ត៌មានទំនាក់ទំនង កក់ស្តង់តាមរយៈទូរស័ព្ទលេខ៖ ០៧៨ ៦៦៦៦ ០៦ និងកក់សំបុត្រពិធីជប់លៀង ០៨៥ ៧៧៧ ៩៧៤ / ០៨៥ ៧៧៧ ៩៨៥៕