(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ បានបើកកិច្ចប្រជុំរៀបចំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាស ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់យាងទៅខេត្តព្រះសីហនុ តាមផ្លូវរថភ្លើង នាបំណាច់ឆ្នាំ២០១៦នេះ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កិច្ចប្រជុំនេះ ត្រូវបានធ្វើនៅនាយកដ្ឋានអង្គរក្ស ក្រោមវត្តមាន លោក យូរ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ឯក ទូច ណារុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស  អភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេយោធាខេត្ត ដែលនៅតាមបណ្ដាយខ្សែរថភ្លើងទាំងអស់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត៕