(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក របួសធ្ងន់៨នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង, រថយន្ដធុនតូច៣គ្រឿង និងរថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៣លើក, ស្រវឹង១លើក,  និងមិនគោរពសិទ្ធិ២លើក៕