(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងកម្មវិធីរត់ប្រណាំង ដើម្បីសង្គមមួយគ្មានពិការភាព ត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលមានអ្នកចូលរួមប្រមាណជាង១,៥០០នាក់។

ពិធីរត់ប្រណាំងដើម្បីសង្គមមួយគ្មានពិការភាពនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហភាពសហព័ន្ធ យុវជនកម្ពុជា និងដោយមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមទស្សនារូបភាព ស្តីពីសកម្មភាពពិធីរត់ប្រណាំង ដើម្បីសង្គមមួយគ្មានពិការភាព នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖