(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្រ​​ផ្ទាល់ លើការប្រឡងវគ្គ NBC-FSI Connect លើកទី៩ ដល់មន្រ្ដីកម្រិតបឋមចំនួន៨០នាក់ និងកម្រិតមធ្យមចំនួន៤នាក់។

ការប្រឡងនេះ នឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់បញ្ចប់តាមកម្រិតនីមួយៗ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជំនឿទុកចិត្តលើលទ្ធផល។

សូមបញ្ជាក់ថា វគ្គ FSI Connect គឺជាវគ្គបណ្ដុះបណ្ដាល ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (FSI) ក្នុងគោលបំណងពង្រឹង សមត្ថភាពត្រួតពិនិត្យដល់មន្រ្តីធនាគារកណ្ដាល ដើម្បីធានាឱ្យបានប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យប្រព័ន្ធធនាគារ ឱ្យមានភាពល្អរឹងមាំ៕