(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្ម នឹងបើកសម្ពោធជាផ្លូវការ «ពិព័រណ៍ពាណិជ្ជកម្ម ផលិតផល នាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា លើកទី១១» នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ មានការអញ្ជើញចូលរួមពីសំណាក់ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ។

ការតាំងពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសបង្កើនសកម្មភាពនាំចេញ ​ដើម្បីជាការរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងយុទ្ធសាស្រ្ដាចតុកោណ ដំណាក់កាលទី៣ នៃកម្មវិធីនយោលបាយ របស់រាជរដ្ឋា​ភិបាលនីតិកាលទី៥ ក្រសួងពាណិជ្ជកម្ម នឹងបន្ដរៀបចំពិព័រណ៍ពាណិជ្ជកម្ម ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១កម្ពុជា លើក​ទី១១កម្រិតអន្ដរជាតិ ប្រចាំឆ្នាំ២០១៦។

ការតាំងពិព័រណ៍ពាណិជ្ជកម្មនេះ លើកទី១១នេះ ប្រព្រឹត្តិឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌលសន្និសីទ​ និងពិព័រណ៍កោះពេជ្រ  ដោយមានការរៀបចំព្រឹត្តិការណ៍មួយចំនួនទៀតរួមមាន វេទិកាស្តីពីវិនិយោគ និងធុរកិច្ច, សិក្ខាសាលា, ជំនួបពាណិជ្ជកម្ម, ពិធីចុះហត្ថលេខាលើ MoU ហើយជាពិសេសក៏មានរៀបចំនូវការប្រគំតន្ត្រីផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍តំាងពិព័រណ៍ពាណិជ្ជកម្មនេះ នឹងផ្តល់នូវ​កាលា​នុវត្តភាព ដើម្បីជំរុញឲ្យបរិយាកាស ពាណិជ្ជកម្មក្នុងស្រុកកាន់តែមានសន្ទុះឡើង និងដើម្បីតភ្ជាប់សកម្មភាពពាណិជ្ជកម្ម ក្នុងស្រុករវាងរាជធានី-ខេត្ត ទូទំាងប្រទេសកម្ពុជា៕