(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បាន​បន្តចុះទៅត្រួតពិនិត្យអនុលោមភាព ឃ្លាំងស្តុកបារី​ ក្នុង​ភូមិសាស្ត្រ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។

មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

បើតាម​មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្រុមការងារនឹងបន្តចុះកិច្ចការងារថែមទៀត សម្រាប់កន្លែងដទៃទៀត៕