(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៤នាក់ មុខសញ្ញាប្រើប្រាស់៥នាក់  ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦.៦៥ក្រាម ១កញ្ចប់ធំ និង៧កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣.០១ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត់ បង្ក្រាប​១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប២​​ករណីឃាត់ខ្លួន៥នាក់, នគរបាលស្ទឹងត្រែង បង្ក្រាប១ករណី (ដីការ)ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់​ខ្លួន​​ម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប​បង្ក្រាប១ករណី ឃាត់ខ្លួន៧នាក់៕