(ភ្នំពេញ)៖ យោងតាម Facebook ផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឲ្យដឹងនៅមុននេះបន្តិចឲ្យដឹងថា នៅក្នុងជំនួបរវាងមេដឹកនាំ កំពូលកម្ពុជា-ហ្វីលីពីន នៅឯវិមានសន្តិភាព លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន ថា៖ «ម្តាយនិងពូរបស់លោក ធ្លាប់ទៅលេងអង្ករវត្តម្តងដែរ ហើយម្តាយលោកមានចំណាប់​អារម្មណ៍ល្អណាស់ពីអង្គរវត្ត»

នៅគិតត្រឹមម៉ោង៤៖០០នាទីរសៀលថ្ងៃនេះ មេដឹកនាំកំពូលរបស់ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាព៕