(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាខួបកំណើតគម្រប់៦២ ឈានចូល៦៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

សារលិខិតរបស់សម្តេច ស ខេង ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៉ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួម សម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនា រំភើបសប្បាយរីករាយក្រៃលែង និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗថែមទៀត សម្រាប់ជាគុណប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនកម្ពុជា»

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖