Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ៖ «សូមចូលរួមអបអរសាទរ និងប្រសិទ្ធពរជ័យដ៏មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ»

14-12-2016 11:28

(ភ្នំពេញ)៖ សម្តេចវិបុលមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា  បានផ្ញើសាលិខិតចូលរួម អបអរសាទរ និងប្រសិទ្ធិពរជ័យដ៏មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាខូបកំណើតគម្រប់៦២ ឈានចូល៦៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

សារលិខិតរបស់សម្តេច សាយ ឈុំ ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ ជាអនេកកប្បការចូលរួម អបអរសាទរ និងប្រសិទ្ធិពរជ័យដ៏មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ អាយុយឺនយូរ និងសម្រេចបាននូវជោគជ័យថ្មីៗ ថែមទៀតក្នុងការបម្រើប្រទេសជាតិ និងប្រជាជនយើង»

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖