(ភ្នំពេញ)៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន និង ចរន្តសកលភាវូបនីយកម្ម នាំមកនូវទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ ទីផ្សារពលកម្មកម្ពុជា។ ឱកាសគឺនៅពេលកម្លាំងពលកម្មកម្ពុជា អាចទាញអត្ថប្រយោជន៍បានច្រើនបំផុតពីនិន្នាការអន្តរជាតិនេះ។

បុគ្គលដែលមានជំនាញច្បាស់លាស់ តែងមានឱកាសកាន់តែទូលំទូលាយ ទាំងឱកាសទទួលបានការដំទ្បើងឋានៈតួនាទី និងប្រាក់បៀរវត្សរ៍ ព្រមទាំងឱកាសចូលរួមដោយស្មើមុខ ក្នុងឆាកអន្តរជាតិផង។

ជំនាញប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស ទាំងការនិយាយ និងការសរសេរ ប្រកបដោយវិជ្ជាជីវៈជាកត្តាគន្លឹះគោល សម្រាប់​ជោគជ័យ​ចំពោះ​បុគ្គលនិងស្ថាប័នរបស់ខ្លួន។ ជំនាញ​សំខាន់​​នេះនៅតែខ្វះខាត​នៅទ្បើយ​ នៅក្នុងចំណោម​កម្លាំងពលកម្ម​កម្ពុជា​បច្ចុប្បន្ន។

វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន ប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញពិសេសពីរគឺ៖ (១) ជំនាញសរសេរសម្រាប់ធុរកិច្ច និង (២)ជំនាញនិយាយជា​សាធារណៈនិងធ្វើបទបង្ហាញ។ វគ្គសិក្សាទាំងពីរធ្វើទ្បើងជាភាសាអង់គ្លេសសុទ្ធ ដោយផ្តោត​លើការអនុវត្ត​ផ្ទាល់លើ​ករណីសិក្សា​ ដើម្បីបំពាក់​ជំនាញ​ពិតប្រាកដ​មួយដល់សិក្ខាកាម​។

វគ្គជំនាញសរសេរសម្រាប់ធុរកិច្ច ផ្តោតលើរបៀបសរសេរសារអេទ្បិចត្រូនិក លិខិតរដ្ឋបាល អនុស្សរណៈអន្តរការិយាល័យ កំណត់ហេតុប្រជុំ សេចក្តីប្រកាស​ព័ត៌មានរបាយការណ៍ និងសំណើគម្រោងជាដើម។

វគ្គជំនាញនិយាយជាសារធារណៈ និងធ្វើបទបទបង្ហាញ ផ្តោតលើបច្ចេកទេសទាំងខ្លឹមសារ និងការប្រើប្រាស់សម្លេង ការឈរ ការធ្វើចលនា និងការប្រើប្រាស់​កែវភ្នែកព្រមទាំងវិធីសាស្រ្តរៀបចំសម្ភារ ឧបទ្ទេសនានាជាដើម។ ជាពិសេសវគ្គសិក្សានេះមានការប្រើប្រាស់វីដេអូ និងការថតវីដេអូពេលសិក្ខាកាមធ្វើបទបង្ហាញ និងការណែនាំកែលម្អជាក់ស្តែង លើចំណុចខ្វះខាតនានា។សិក្ខាកាមនឹងក្លាយ​ជាអ្នកធ្វើ​បទបង្ហាញ​ ដែលមានជំនឿ​ទុកចិត្ត​និងមានភាពទាក់ទាញ​សម្រាប់​អ្នកស្តាប់។  

សិក្ខាកាមនឹងសិក្សាជាមួយអ្នកជំនាញ ដែលធ្លាប់ធ្វើ​ការងារនេះ កម្រិត​អន្តរជាតិ​នៅក្នុងស្ថាប័ន​អន្តរជាតិធំៗ ​ដែលមាន​បទពិសោធន៍​ជាក់ស្តែង និងទេពកោសល្យ​ខ្ពស់ក្នុង​ការផ្ទេរ​ជំនាញ និង​​ចំណេះ​ដឹង។

ថ្នាក់សិក្សាមានសម្ភារ ឧបទ្ទេសគ្រប់គ្រាន់ រួមទាំងអ៊ិនធើណេតល្បឿនលឿន ដើម្បីអនុវត្តផ្ទាល់។ កម្មវិធី និងសម្ភារសិក្សាច្បាស់លាស់ និងត្រូវតាមតម្រូវការជាក់ស្តែង។

លោក ហួត សុខសុវណ្ណមនី អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលជំនាញ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន លើកឡើងថា «បុគ្គលិកដែល​មិនអាច​សរសេរ និងនិយាយភាសាអង់គ្លេស​ បានត្រឹមត្រូវ​ប្រកបដោយ​វិជ្ជាជីវៈ​ជាមួយដៃគូ​អន្តរជាតិ​ ប្រឈមនឹង​ការបាត់បង់​ឱកាស​ ទទួលបាន​ការផ្តល់​សេចក្តី​ទុកចិត្ត ​ពីម្ចាស់អាជីវកម្មឬថ្នាក់ដឹកនាំស្ថាប័នឲ្យធ្វើជាតំណាង ឬបាត់បង់ឱកាស​ទទួលបានការដំទ្បើង​តំណែង និងប្រាក់​បៀរវត្សរ៍»។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន និងអង្គការនានាចង់ប្រើប្រាស់កម្លាំងពលកម្មកម្ពុជា ជាងបរទេស ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ប្រសិនបើគេអាចរកបុគ្គលិក ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ពួកគេមិនចង់ជ្រើសយកជនបរទេស ដើម្បីបម្រើការងារទេ ព្រោះត្រូវចំណាយច្រើន។ តែភាគច្រើន កម្លាំងពលកម្មកម្ពុជាយើងនៅខ្វះជំនាញច្បាស់លាស់។

ព័ត៌មានលម្អិតពីកម្មវិធីសិក្សានេះ អាចរកបានតាមតំណភ្ជាប់ខាងក្រោម៖ http://cam-asean.com/skills_training_courses/
ឬ ទំនាក់ទំនងតាមទូរស័ព្ទ 077 79 09 11 / 010 47 09 11 ។

វគ្គសិក្សាថ្មីបើកនៅថ្ងៃសៅរ៍ ទី១៧ និង ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦៕