(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៧លើក (យប់៩លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់២០នាក់និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៨គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង,រថយន្ដធុនតូច១០គ្រឿង, រថយន្ដធុនធំ៦គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុ​ដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍​រួមមាន ​ល្មើសល្បឿន៦លើក​,ប្រជែង២លើក,​ស្រវឹង៣លើក, មិនប្រកាន់ស្ដាំ៣លើក,​ មិនគោរពសិទ្ធិ២លើក ​និងកត្តាផ្លូវ១លើក៕