(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបញ្ចេញប្រតិបត្តិការ ឃាត់ខ្លួនជនបរទេសលួចឆ្លងដែន ស្នាក់នៅលើសទិដ្ឋាកា និងធ្វើការដោយខុសច្បាប់ ចំនួន៣៧នាក់ ក្នុងមួយសប្តាហ៍នេះ ដែលមានជនជាតិវៀតណាមច្រើនជាងគេ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦​ នេះ នាយកដ្ឋានសេីុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ខេត្ត-ក្រុង បានធ្វេីការឃាត់ខ្លួនជនបរទេសបានចំនួន ៣៧នាក់ ស្រី ០៩នាក់ មានចំនួន ០៨សញ្ជាតិ ដូចខាងក្រោម៖

១- វៀតណាម ចំនួន ២៨នាក់ ស្រី០៨នាក់
២- អូស្ត្រាលី ចំនួន ០២នាក់
៣- អាមេរិក ចំនួន ០២នាក់
៤- អ៊ុយក្រែន ចំនួន ០១នាក់
៥- ហ្វីលីពីន ចំនួន ០១នាក់
៦- ស្លូវាគី ចំនួន ០១នាក់
៧- ថៃ ចំនួន ០១នាក់
-ចិន ចំនួន ០១នាក់

សម្រាប់ជនបរទេសទាំងនេះ ស្ថិតក្រោមការសួរនាំ ពីមន្រ្តីជំនាញដើម្បីចាត់ការតាមនីតិវិធី៕